តាកែវៈ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង១០និង០០នាទីចំណុចចំការស្វាយស្ថិតក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមួយបង្ករឡេីងដោយជនសង្ស័យ១នាក់ឈ្មោះ ស៊ី ហ៊ូងពរ ភេទប្រុសអាយុ33ឆ្នាំជនជាតិចិន សព្វថ្ងៃស្នាក់នៅភូមិបុស្សតាផង់ឃុំត្រពាំងក្រញូងប្រដាប់ដោយកាំបិតក្រង៉ុកបានកាប់ទៅលេីឈ្មោះសា ធឿនភេទប្រុសអាយុ18ឆ្នាំស្រុកកំណេីតនៅភូមិស្រះថនឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅស៊ីឈ្នួលបាញ់ថ្នាំស្វាយភូមិបុស្សតាផង់ឃុំត្រពាំងក្រញូងមួយកាំបិតចំចង្កេះនិងវ៉ៃមួយដងកាំបិតចំក្បាលបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យក្រុងដូនកែវ។មូលហេតុដោយជនជាតិចិនរូបនេះច្រឡំថា ជាក្រុមមួយទៀតដែលដេញវ៉ៃខ្លួននៅពេលដែលរូបគេទៅឃាត់កុំអោយឆក់ត្រីក្នុងចំការស្វាយដែលខ្លួនគ្រប់គ្រង។
ក្រោយកើតករណីនេះសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនរូបនេះសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់