ព័ត៌មានជាតិ

ករណីចាប់មនុស្ស ដាក់រថយន្តជំរិតទារប្រាក់ត្រូវបានសមត្ថកិច្ចជំនាញ រំដោះបានស្ត្រីម្នាក់

ព្រះសីហនុ: យោងតាមអគ្គស្នងការដ្ឋាននគរបាលឃាតិបានឲ្យដឹងថា កាលពី វេលា ម៉ោងជាង១០និង ០០ នាទី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ មាន ករណី ចាប់ មនុស្ស បញ្ចូល ក្នុង រថយន្ត នៅ ចំណុច ហាង លក់ សម្លៀកបំពាក់ យីហោ កូ កូ កែង មហោស្រព ចាស់ ក្នុង សង្កាត់ លេខ ២ ខេត្ត – ក្រុងព្រះសីហនុ ប្រព្រឹត្ត ដោយ ជនសង្ស័យ មាន គ្នា ចំនួន ០៣ នាក់ ដែលមាន ភិនភាគ ដូចខាងក្រោម ៖
១- មនុស្ស ប្រុស ពាក់ អាវយឺត ដៃខ្លី ពណ៌ ខៀវចាស់ ស្លៀកខោ ខ្មៅ ជើងវែង ពាក់មួក ខ្មៅ ។
២- មនុស្ស ប្រុស ពាក់ អាវយឺត ដៃខ្លី ពណ៌ ខ្មៅ ស្លៀកខោ ខ្មៅ ជើងវែង ពាក់មួក ខ្មៅ ។
៣- អ្នកបើកបរ ម្នាក់ មិន ចុះ ពីលើ រថយន្ត
– រថយន្ត ធ្វើ សកម្មភាព ម៉ាក ហាយ ឡេ ន ឌ័ រ (HIGHLANDER) ពណ៌ ទឹកមាស មិន ចាំ ស្លាក លេខ បានធ្វើ សកម្មភាព ចាប់ មនុស្ស ស្រី ម្នាក់ ពាក់ រូប ពណ៌ ខ្មៅ ដាក់ចូល ទៅក្នុង រថយន្ត រួច ធ្វើដំណើរ ឆ្ពោះទៅ ផ្លូវជាតិ លេខ ៤ ។
បន្ទាប់ពី ទទួលបាន ដំណឹង នេះ ភ្លាមៗ លោក ឧ ត្ត ម សេនីយ៍ ទោ ជួន ណា រិន្ទ ស្នងការ នគរបាល ខេត្ត ព្រះសីហនុ បានដាក់ បទបញ្ជា ឲ្យ លោក វរសេនីយ៍ឯក លី សុខ ហ៊ី នាយ កា រិ យ ល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ជំនាញ ចុះ ស្រាវជ្រាវ ជាបន្ទាន់ រហូតដល់ វេលា ម៉ោង ៦ ព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុក ស្ទឹងហាវ ក្រុម សមត្ថកិច្ច ជំនាញ បាន រំដោះ ជនរងគ្រោះ បានសម្រេច ។ ដោយឡែក ជនសង្ស័យ កំពុង រត់ គេចខ្លួនបាត់ អស់ ៕

 

មតិយោបល់