ព័ត៌មានជាតិ

ក្រុមចោរប្លន់ ៣នាក់ បាញ់មួយគ្រាប់ប្លន់យក MSXពីបុរសម្នាក់បានសម្រេចកណ្តាលយប់

ភ្នំពេញ: ក្រុមចោរ ០៣នាក់ជិះម៉ូតូម៉ាក់ ស្មាស់មួយគ្រឿងសម្រាប់ធ្វើសកម្មភាពនោះ បានបាញ់យុវជនម្នាក់ប្លន់យកម៉ូតូម៉ាក់ MSXបានសម្រេច។

ហេតុការណ៍បាញ់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ផ្លូវជាតិលេខ 3 មុខហាងនំប័ង រស្មីអង្គរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះថា ជនរងគ្រោះឈ្មោះ ម៉ែន ពិសិដ្ធ ប្រុសអាយុ23ឆ្នាំមុខរបរ បើកបរ។ស្នាក់នៅ បុរីសន្តិភាព2 ខណ្ឌដង្កោ បានបាត់បង់ម៉ូតូមួយគ្រឿងម៉ាក MSXពណ៌ស ពាក់ស្លាកលេខ1AF8758PP។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ចេញពីរាំនៅក្លឹម វ៉ាវ ផ្លូវជាតិលេខ3កន្លែងកើតហេតុខាងលើ ពេលមកដល់ខាងមុខក្លឹប ក៏ត្រូវជនសង្ស័យ មានគ្នាបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ មិនចាំស្លាកលេខ បានមកភ្ជុងហើយបាញ់មួយគ្រាប់ទៅលើជនរងគ្រោះ ប៉ុន្តែមិនត្រូវ ក្រោយមកជនសង្ស័យបានលើកម៉ូតូជិះ ទៅផ្លូវជាតិលេខបីបាត់ទៅ៕

images

មតិយោបល់