ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បុកបុរសម្នាក់ រងរបួសធ្ងន់ នៅផ្លូវជាតិលេខ ២

តាកែវៈ នៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ២ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ៥០-៥១ ភូមិក្រាំងលាវ ស្រុបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង។

ហេតុការណ៍នេះ បណ្ដាលឲ្យរងរបួសធ្ងន់អ្នកបើកម៉ូតូ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪទ្បឹក ពាក់ផ្លាកលេខ ភ្នំពេញ 2Al -5734 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បានបុកម៉ូតូម៉ាកហុងដា ពណ៌សំបកឪទ្បឹក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គយ ចន្ធា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្ម មិនពាក់មួកសុវត្ថិភាព មានទីលំនៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ៕

មតិយោបល់