កំពង់ចាមៈ នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០ នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យ ០១ ករណីនៅចំណុច ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មានកម្លាំងជំនាញអធិការដ្ឋាន ដឹកនាំដោយលោកវ.ទោ មុំ ធន់ អធិការរងទទួលដឹកនាំផ្នែកប្រឆាំងគ្រឿងញៀន និងចេញរថយន្ដពន្លត់អគ្គីភ័យ ០១ គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
+ ម្ចាស់ផ្ទះឈ្មោះ អៀង សុខនៅ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ (ម្ចាស់ផ្ទះមិននៅ) ។
+ ការខូចខាត:
– ផ្ទះទំហំ ៤ម៉ត្រ × ៦ម៉ែត្រ (ឆេះអស់)
– ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំក្ដា ។
+ មូលហេតុ: មិនទាន់ដឹងច្បាស់ ជំនាញកំពុងធ្វើការស្រាវជ្រាវ ។
+ អគ្គីភ័យរលត់អស់ ១០០% នៅវេលាមោង០០និង៤០នាទី នា ថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២០ ។
– ក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង ប្រើប្រាស់អស់ទឹក ០១ ឡាន ៕
មតិយោបល់