ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀន នៅសណ្ឋាគារញ៉ូម៉ូណែតភ្នំពេញ ហូថែល

ភ្នំពេញ: សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោក ស្រី សុវណ្ណា នាយករងមន្ទីរ និងមានការដឹកនាំសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអជ្ញារង បានធ្វើការស្រាវជ្រាវ និងឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជូញដូរគ្រឿងញៀនខុសច្បាប់ ចំណុចមុខសណ្ឋាគារ(ញ៉ូម៉ូណែតភ្នំពេញ ហូថែល) បណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លទ្ធផលឃាត់ខ្លួនសង្ស័យឈ្មោះ ហ្វ័ង យៀកឆឹង (WANG YUECHENG) ភេទប្រុស កើតថ្ងៃ 20/07/1967 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA 0509719 មុខរបរមិនពិនប្រាកដ ។

ចាប់យកវត្ថុតាង៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ០១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៤.១០ក្រាម ទូរស័ព្ទដៃ ១គ្រឿង និងម៉តូ ១គ្រឿង ៕

មតិយោបល់