ព័ត៌មានជាតិ

Update: បាញ់ប្លន់យកកាបូបពីស្រ្តីម្នាក់កំពុងដើរចូលឡាន នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក(មានវីដេអូ)

ភ្នំពេញៈ
ស្ដ្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីក្រុមចោរ២នាក់ បាញ់ត្រូវ២គ្រាប់ ដើម្បីប្លន់យកកាបូប ខណៈដែរស្ដ្រីរងគ្រោះចេញពីជប់លាងផ្ទះមិត្តភ័ក្រ និងកំពុងដើរសំដៅទៅរថយន្ដ។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៤៦ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសាក្សីដែលត្រូវជាមិត្តភ័ក្ររបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីកម្មវិធីជប់លាង ហើយបានដើរទៅរថយន្ដគោលបំណងចេញទៅផ្ទះ លុះដើរដល់រថយន្ដស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូScoopy មួយគ្រឿង ពណ៌ស បានដកកាំភ្លើងភ្ជង់ដើម្បីយកកាបូបលុយពីជនរងគ្រោះ ប៉ុន្ដែជនរងគ្រោះមិនព្រមប្រគល់កាបូប ទើបធ្វើឱ្យជនសង្ស័យខឹងក៏បាញ់មកលើជនរងគ្រោះចំនួន២គ្រាប់ បណ្ដាលឱ្យត្រូវចំស្មាខាងឆ្វេង និងកញ្ចឹងក រងរបួសធ្ងន់ធ្ងរ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនចេញបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ប៉ុន្ដែដោយសាររបួសធ្ងន់ធ្ងរ ជនរងគ្រោះក៏ត្រូវបញ្ចូនបន្ដទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។ចំណែកកកាបូបដែលត្រូវចោរប្លន់យកទៅនោះពុំដឹងថាមានបាត់បង់អ្វីខ្លះនោះទេ ដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកមិនអាចប្រាប់បាន៕

https://youtu.be/ZmLpEcR0-LM

photo_2016-07-31_21-09-39photo_2016-07-31_21-10-08photo_2016-07-31_21-10-11photo_2016-07-31_21-10-14photo_2016-07-31_21-10-22photo_2016-07-31_21-10-25photo_2016-07-31_21-20-59photo_2016-07-31_21-21-02photo_2016-07-31_21-21-04photo_2016-07-31_21-21-06photo_2016-07-31_21-21-08photo_2016-07-31_21-21-11photo_2016-07-31_21-21-13photo_2016-07-31_21-21-16photo_2016-07-31_21-21-18photo_2016-07-31_21-21-21photo_2016-07-31_21-21-23photo_2016-07-31_21-21-26photo_2016-07-31_21-21-29photo_2016-07-31_21-21-33photo_2016-07-31_21-21-38

មតិយោបល់