ត្បូងឃ្មុំៈ កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឃាតកម្មដោយឃាតកសតិមិនប្រក្រតីប្រុសស្រី ២នាក់ ចាក់សម្លាប់យុវជនម្នាក់ ត្រង់ចំណុចភូមិត្បូងវត្ត ឃុំ/ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មូលហេតុ៖ ជនរងគ្រោះចូលទៅឃាត់ពូរបស់ខ្លួន កុំឲ្យឈ្លោះជាមួយមនុស្សសតិមិនប្រក្រតីទាំងពីរ ហើយក៏ត្រូវស្ត្រីជាឃាតកយកកូនកាំបិតចាក់សម្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាតខ្លួនជនល្មើស ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់