ព័ត៌មានជាតិ

ជនជាតិចិន២ក្រុមឆបោកគ្នាឯង អត់ទ្រាំមិនបានបង្កជាហិង្សា ត្រូវកម្លាំងល្បាតឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២ និង ៣០នាទីរសៀល មានករណីហិង្សាមួយកើតឡើង ត្រង់ចំណុចផ្ទះលេខ ២៣Eo ផ្លូវ១១១កែង២៤២ ស្ថិតភូមិ០២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន៥នាក់រួមមាន៖
១/ឈ្មោះ Lin Xiandong ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន។
២/ឈ្មោះ Pan Zijian ភេទប្រុស អាយុ ១០ ឆ្នាំ ជនជាតិចិន។
៣/ឈ្មោះ CAO ZhiPeno ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន(មានសារធាតុញៀន)។
៤/ឈ្មោះ HAi Uan SHiN ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន(មានសារធាតុញៀន)។
៥/ឈ្មោះ NA REN ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន(មានសារធាតុញៀន។

ដំណើររឿង៖ ដំបូងឡើយនៅឡុងខែមករា ឆ្នាំ២០២០ ឈ្មោះ Pan Zijian បានស្គាល់ឈ្មោះ Lin XiAO dong ដោយស្គាល់ឆាត ឈ្មោះ PAN ZiJian នៅប្រទេសចិន។ ហើយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ Pan zijin ឆាតទាក់ទងទៅឈ្មោះ Lin XiAO Dong ដើម្បីទិញម៉ាស់ចំនួន ១,៣០០,០០០ ពេលទាក់ទងហើយ ឈ្មោះ Pan zijian ក៏ផ្ញើប្រាក់ចូលកុងឈ្មោះ Lin XiAO dong ចំនួន២,៦២១,៥៧១យ៉េន ខណៈវេរលុយហើយឈ្មោះ Lin XiAODOng សន្យាយកម៉ាស់ទៅឲ្យតែបាត់រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ Pan zi jian បាននាំគ្នាមកទារលុយហើយក៏ចាប់ឈ្មោះ Lin XiADOng ចូលឡានស្របពេលសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនតែម្តង។

វត្ថុតាដកហូតបាន៖
-រថយន្តម៉ាក ឡង់គ្រីសរ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8851
-រថយន្តម៉ាក ព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6221
-រថយន្តម៉ាក ហ្វត ស្លាកលេខ ភ្នំពេញ 2BD-6767។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់