ព័ត៌មានជាតិ

មានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅស្រុកទឹកឈូ

កំពត:​ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ០០នាទី មានករណីភ្លើងឆេះព្រៃ ស្ថិតភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចេញពន្លត់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកចំនួន ៦ រថយន្តស្មើ៣០ម៉ែត្រគូប រលត់ទាំងស្រុងនៅវេលាម៉ោង ០០ និង ០០នាទី។

ខូចខាត៖ ដូងចំនួន៥២ដើម និងស្វាយចំនួន៥៦ដើម លើផ្ទៃដីចំនួន៥ហិកតា៕

មតិយោបល់