ព័ត៌មានជាតិ

Update៖ ស្លុតចិត្ត! ស្ត្រីកម្មករសំណង់ម្នាក់ ជិះម៉ូតូទៅធ្វើការមិនទាន់ដល់ផង បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនតូច២នាក់នៅកំព្រា

ភ្នំពេញ: កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ២៦ខែកុម្ភ: ឆ្នាំ ២២០២០ស្ថិត នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលទី១ ស្ថិតភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ត្រីកម្មករសំណង់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងវ័យក្មេងបន្សល់កូនកំព្រា២នាក់ ខណ:ជិះម៉ូតូមួយគ្រឿងគ្នាបីនាក់បំណងទៅធ្វើការតែមិនទាន់ដល់ផងក៏ជួបរឿងបែបនេះ។

ជនរងគ្រោះឈ្មោះ ញឹប ណារ៉ុង អាយុ ២៥ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖​មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1T-8190 ជិះគ្នាបីនាក់ដោយបុរសម្នាក់ជាអ្នកឌុបនិងនារីពីរនាក់ជិះពីក្រោយ តាមបណ្តោយមហាវិថីឈ្នះឈ្នះពីលិចទៅកើតបំណងទៅធ្វើការក្នុងទឹកដីខណ្ឌជ្រោយចង្វារ ខណ:មកដល់ចំណុចខាងលើស្រាប់តែឃើញម៉ូតូដួល បណ្តាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រីពីរនាក់ចំណែកស្ត្រីរងគ្រោះជិះក្រោយគេបានស្លាប់នឹងកន្លែងកើតហេតុ ដោយគេមិនទាន់ដឹងថារថយន្តបើកកៀរឬម៉ូតូរងគ្រោះបើកកៀររថយន្តឬក៏ដួលដោយប្រការណាមួយនោះទេ ព្រោះបុរសជាអ្នកឌុកហាក់ភាំងមិនទាន់ដឹងរឿងនៅឡើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ធានីបណ្តោះអាសន្ន ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់