ព័ត៌មានជាតិ

រថយន្តក្រុងរបស់ក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរ បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ព្រះសីហនុ: វេលាម៉ោង ១០ និង៤៥នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង របស់ក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរ បុកនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ច យកមករក្សាយទុកនៅអធិការនគរបាលស្រុកកំពង់សិលា ដើម្បីរងចាំធ្វើការដោះស្រាយ ពេលក្រោយ៕

មតិយោបល់