ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនបរទេសម្នាក់ ករណីប្រើលិខិតឆ្លងដែនក្លែងក្លាយ

ស្វាយរៀង: ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាវេលាម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ បានពិនិត្យឃើញ ជនបរទេសម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ នៅគោលដៅប្រថាប់ត្រាចេញពីប្រទេស ។

នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ TRAN DENNIS ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ SEYCHELLES និងបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី នៃច្បាប់៕

មតិយោបល់