ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាវាយឪពុកសន្លប់ហើយមិនអស់ចិត្ត ទៅវាយប្រជាការពារភូមិរងរបួសទៀត

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៦ និង ០០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច មានករណីហិង្សាមួយកើតឡើង។

ជនសង្ស័យឈ្មោះ វិន យ៉ាំងហាំង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយបង្កជម្លោះជាមួយឪពុក ឈានដល់ការប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ បណ្ដាលឲ្យសន្លប់ បន្ទាប់មកជនសង្ស័យទៅបង្កជម្លោះជាមួយប្រជាការពារភូមិ ដោយយកកំណាត់ឈើជ្រុងវាយទៅលើប្រជាការពារបណ្ដាលឲ្យរបួស។

បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត៕

មតិយោបល់