ផ្ទះ ព័ត៌មានជាតិ ជាងកាត់សក់ម្ន...

ជាងកាត់សក់ម្នាក់ លួចគាស់សោផ្ទះនារីបុគ្គលិកក្រុមហ៊ុន យកទ្រព្យសម្បត្តិ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ក្រោយពីទទួលបាននូវ ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទួន ឌីដារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥៦២ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ទិត្យ វណ្ណសារ៉ា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជម្នះ និងប្រើប្រាស់នូវវិធានការជំនាញ យកចម្លើយពីជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានលួចយកនូវម៉ាស៊ីនថតរូប ចំនួន០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន០២គ្រឿង, លុយដុល្លារចំនួន៧៥ដុល្លារ, ទូរស័ព្ទដៃម៉ាក Iphone 7 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង(ជាប់ ICLOUD), Len Camera សំរាប់ថតរូបចំនួន០១គ្រាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់