ព័ត៌មានជាតិ

បុរសម្នាក់រអិលជើងធ្លាក់ពីលើអគារជាន់ទី៧ បែកខួរស្លាប់ភ្លាមៗ នៅខេត្តកំពត

កំពត: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ខេត្តកំពត ត្រង់ចំណុចមុខរង្វង់មូលត្រីផ្សោត មានករណីបុរសម្នាក់ជាមេជាងដែក រអិលជើងធ្លាក់ពីលើអគារជាន់ទី៧ បណ្ដាលឲ្យបែកខួរស្លាប់ភា្លមៗ ខណ:ពេលនេះ សមត្ថកិច្ចកំពុងចុះដល់ទីតាំងដើម្បីត្រួតពិនិត្យ មូលហេតុមិនទាន់ដឹងនៅឡើយទេ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់