អាល្លឺម៉ង់៖ អតីតអធិការបតីអាល្លឺម៉ង់លោក Helmut Schmidt បានទទួលមរណភាពនៅក្នុងវ័យ ៩៦ឆ្នាំ ដោយជំងឺជរាពាធ នៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី១១ ខែវិច្ឆិកា។
វេជ្ជបណ្ឌិលផ្ទាល់ខ្លួនរបស់លោក Schmidt បានថ្លែងឲ្យដឹងថា លោក Schmidt បានស្លាប់នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ បន្ទាប់ពីសុខភាពរបស់លោកបានធ្លាក់ដុនដាបនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ។
លោក Helmut Schmidt ជាមេដឹកនាំកំពូលមួយរូប ដែលជួយឲ្យសេដ្ឋីកិច្ចអាល្លឺម៉ង់ រីកចម្រើន បើទោះបីជាលោកបានចាកចេញពីឆាកនយោបាយក្ដី ក៏ប៉ុន្តែលោកនៅតែជាទីប្រឹក្សាដ៏សំខាន់ម្នាក់សម្រាប់លោកស្រី Angela Merkel ហើយលោកស្រីតែងតែចាត់ទុក និងគោរពលោក Schmidt ជាមនុស្សគំរូប សម្រាប់រៀនសូត្រតាម ហើយក៏ត្រូវបានប្រជាជនអាល្លឺម៉ង់ចាត់ទុកជាវិរបុរសរបស់ពួកគេទៀតផង។
គួរបញ្ជាក់ផងដែរថា លោក Schmidt បានដឹកនាំប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ ១៩៧៤ ដល់ ១៩៨២៕
មតិយោបល់