ព័ត៌មានជាតិ

ចូលទៅទិញកាហ្វេភ្លេចដកសោម៉ូតូ ត្រូវជនសង្ស័យ២នាក់ជិះទៅបាត់ដោយសុវត្ថភាព

ភ្នំពេញៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវបេតុង ស្ថិតសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីលួចមួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មាននារីម្នាក់ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CW-9432 ចេញពីផ្ទះរកទៅទិញកាហ្វេ ខណៈមកដល់កន្លែងលក់កាហ្វេ បានឈប់ម៉ូតូចុះទិញ ប៉ុន្តែភ្លេចដកសោ ភ្លាមៗនោះមានជនសង្ស័យ២នាក់បានឡើងជិះម៉ូតូទៅបាត់ស្រមោល។ បន្ទាប់ពីកើតហេតុជនរងគ្រោះបានជិះតាមរកដោយមើលតាមiCloud ពីទូរស័ព្ទក្នុងឃ្លុបម៉ូតូ ហើយរាយទៅសមត្ថកិច្ចប្រាប់ពីគោលដៅដែលជនសង្ស័យជិះគេចខ្លួន ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែពេលនោះជនសង្ស័យដឹងខ្លួនក៏ដោះកញ្ចក់ និងយកទូរស័ព្ទរបស់ជនរងគ្រោះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូនៅចំណុចផ្លូវរថភ្លើងក្រោយសាលាតិចណូ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានជួយអន្តរាគមន៍នាំជនរងគ្រោះរួមទាំងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ដែលជាម្ចាស់ករណីវិញ៕

មតិយោបល់