ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក បានឲ្យដឹងថា នៅថៃ្ងទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង០០នាទីព្រឹក ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-ស្រុកក្រវាញកម្ពស់ទឹក ៤.៩៤ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ ទឹកបានឡើងអតិបរមា ៥.០៧ម៉ែត្រ ក្នុងរយៈពេល១យប់កម្ពស់ទឹក បានចាប់ផ្តើមស្រក ០.១៣ម៉ែត្រ នៅស្រុកភ្នំក្រវាញ។
-ក្រុងពោធិ៍សាត់កម្ពស់ទឹក ៥.១៧ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ ទឹកបានឡើងជាបន្តបន្ទាប់ក្នុងរយៈពេល១យប់កម្ពស់ទឹកកើនដល់ ១.៤១ម៉ែត្រ ហើយបន្តឡើងក្នុងរយៈពេល១ថ្ងៃពេញ ទើបចាប់ផ្តើមស្រកវិញ នៅក្រុងពោធិ៍សាត់។
២.ប្រភពទឹកមកពី ៖
-ស្ទឹងធំមកពីស្រុកវាលវែង ដែលមានកម្ពស់អតិបរមា ៩.៥០ម៉ែត្រ បានស្រកនៅត្រឹមអប្បបរមា ១.៨០ម៉ែត្រ ស្រកកម្ពស់ ៧.៧០ម៉ែត្រ
-សឹ្ទងពាមពីកម្ពស់អតិបរមា ៧.០០ម៉ែត្រ នៅសល់កម្ពស់អប្បបរមា ៦.៥០ម៉ែត្រ
-សឹ្ទងព្រៃខ្លុង បានស្រកបណ្តើរៗមិនមានបញ្ហាទេ
ហើយបានរុញមកលើដងសឹ្ទងពោធិ៍សាត់ ត្រង់ចំណុច ស្រុកភ្នំក្រវាញ៕
មតិយោបល់