ព័ត៌មានជាតិ

មានករណីរោងការកំពុងតែសាងសង់ ពាក់កណ្ដាលផ្លូវបង្កស្ទះចរាចរណ៍ ពលរដ្ឋរិះគន់ទៅលើអាជ្ញាធរខណ្ឌបឹងកេងកង សង្ស័យពាក់វ៉ែនតាខ្មៅមើលមិនឃើញ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយមន្ទីរពេទ្យរុស្ស៊ីផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីរោងការកំពុងតែសាងសង់ ពាក់កណ្ដាលផ្លូវធ្វើឲ្យពលរដ្ឋធ្វើដំណើរតាមផ្លូវបង្កការស្ទះចរាចរណ៍ រិះគន់ទៅលើអាជ្ញាធរដែនដី ហាក់បីដូចជាគ្មានចំណាត់ការទប់ស្កាត់បញ្ហាខាងលើនេះបាន ក៏ជារឿងដដែលៗ យូរមកហើយ ដោះស្រាយមិនចេញ នៅតែបណ្ដែតបណ្ដោយសង្ស័យ បានផលប្រយោជន៍ពីការរោង ពាក់កណ្ដាលផ្លូវ បិទផ្លូវជាដើម មិនមែនមិនដឹងប្រហែលជាអស់លោកពាក់វ៉ែនតាខ្មៅហើយ បានជាអស់លោកមើលមិនឃើញ ៕

មតិយោបល់