ព័ត៌មានជាតិ

Updated៖ ជនជាតិអង់គ្លេសម្នាក់ ដើរចុះដើរឡើង ៤ត្រឡប់ ស្រាប់តែដួលដាច់ខ្យល់ស្លាប់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសមិនដឹងថា គាត់មានជំងឺអីនោះទេ បានជាដើរត្រឡប់ទៅមកផ្លូវ១៩២ ទៅ៣ត្រឡប់
ស្រាប់តែដួលសម្លប់ស្តូកស្តឹងហើយដាច់ខ្យល់ស្លាប់នៅចញ្ចើមផ្លូវ បង្កផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៩កែងផ្លូវ១៧៨ នៅចំណុចក្បែរវិចិត្រសិស្បៈ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីជាអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ
អាយុប្រហែលជា ៧០ឆ្នាំជាង ជនជាតិអង់គ្លេស ហើយរាល់ថ្ងៃមិនដឹងថា គាត់ស្នាក់នៅកន្លែងណានោះទេបានជា
គាត់ដើរទៅមកចំនួន ៣ទៅ៤ដង ស្រាប់តែដល់ម៉ោងកើតហេតុដួលសម្លប់ស្តូកស្តឹង ផ្អើលទៅដល់ជនជាតិបរទេសដូចគ្នា នឹងអ្នកធ្វើដំណើរកាត់តាមផ្លូវនោះ នាំគ្នាជួយសង្គ្រោះជាបណ្តោះអាសន្ន ប៉ុន្តែដោយសារតែជាអកុសលអីជនជាតិបរទេសនោះបានស្លាប់បាត់បង់ជីវិត
សមត្ថកិច្ចជំនាញ នៃផ្នែកកោសល្យវិច័យទាំងខណ្ឌដូនពេញទាំងសង្នការរាជធានីភ្នំពេញ បានចុះមកពិនិត្យ
កោសល្យវិច័យអស់រយៈពេលជិតមួយម៉ោងទើបសមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិបរទេសនោះបានស្លាប់ដោយសារតែគាំងបេះដូង

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកសាកសពយកទៅតម្កល់នៅឯវត្តទឹកថ្លា ដើម្បីរង់ចាំប្រគល់សពឲ្យសាច់ញាតិ៕

មតិយោបល់