ព័ត៌មានជាតិ

រថយន្ត VIP របស់ក្រុមហ៊ុន វីរៈ ប៊ុន ថាំ បើកបុកម៉ូតូឆ្លងផ្លូវផ្ដាច់ជីវិតស្រ្តីម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់

បាត់ដំបង: កាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

រថយន្តប្រភេទក្រុង VIP របស់ក្រុមហ៊ុន វីរ: ប៊ុន ថាំ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-4369 អ្នកបើកបរគេចខ្លួន។
ម៉ូតូម៉ាក ឌ្រីម ផ្លាកលេខដាច់បាត់ អ្នកបើកបរឈ្មោះ យ៉ាត ស្មី ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ អ្នករួមដំណើរឈ្មោះ ម៉ក់ មេត ភេទស្រី អាយុ ៦៣ឆ្នាំ ស្លាប់។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកពីទិសលិចទៅកើត ហើយបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្តបើកមកបុកពីក្រោយ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ហៅរថយន្តសង្រ្គោះដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង យកទៅទុកនៅអធិការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់