ព័ត៌មានជាតិ

លោក អូត ស៊ីវត្ថា ស្នងការរងនគរបាលខេត្ត ត្រូវបានតែងតាំងទៅជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោក ម៉ៅ តារា ដែលចូលនិវត្តន៍

ស្ទឹងត្រែង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០នេះ នៅសាលាខេត្តស្ទឹងត្រែង។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោកអូត ស៊ីវត្ថា ស្នងការរងនគរបាលខេត្ត ទៅជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួស លោក ម៉ៅ តារា ដែលត្រូវចូលនិវត្តន៍៕

មតិយោបល់