ព្រះសីហនុៈ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Niu Shuangsuo ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន មានទីកន្លែងកំណើតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងបានតំកល់សពទុករង់ចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់