កណ្តាលៈ គួរអោយ សោកស្តាយណាស់ ឪពុកភ្លេចខ្លួនមួយភ្លែត រវល់តែបញ្ចូលហ្គាសកូនប្រុសអាយុទើប ២ឆ្នាំ ចុះលេងទឹក លង់ស្លាប់គួរឲ្យអាសូរពន់ពេក។
ហេតុការណ៍គួរឲ្យសង្វែគនេះ កើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡា រក្សា ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ គិត ផល្លា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ម៉ុន ម៉ុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
នគរបាលស្រុកស្អាងបានអោយដឹងថា មុនពេលកើតហេតុ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះនៅលេងជាមួយឪពុក ខាងក្រោយផ្ទះ ឪពុកអង្គុយបញ្ចូលហ្គាស បានចំនួន ២០កំប៉ុងក៏ងើបឡើង រកកូនមិនឃើញក៏សួរបងប្អូនជិតខាង តែនៅតែមិនឃើញ រួចក៏ដើរទៅមើលកំពង់ទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកូនអណ្តែតទឹក ភ្លាមៗនោះ ឪពុកនិងបងប្អូនជិតខាងបានជួយសង្រ្គោះតែបានស្លាប់បាត់ទៅហើយ។
នៅវេលាម៉ោ៣ និង៤០នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍តាលន់ ទទួលបានព័ត៌មានភ្លាម ក៏បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសស្រុក លោកមេភូមិ ក្រុមប្រឹក្សាឃុំ ពេទ្យបង្អែកតាលន់ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសព ឃើញថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន។
ក្រោយពីពិនិត្យចប់សពគ្រប់ហើយ សពបានប្រគល់ជូនអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់