ព័ត៌មានជាតិ

ផ្ទះមួយខ្នងឆេះខ្ទេច សរុបជាទឹកប្រាក់អស់រាប់ពាន់ដុល្លារ នៅខេត្តក្រចេះ

ក្រចេះ​: នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទី មានគ្រោះអគ្គីភ័យកើតឡើងស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បណ្តាលឲ្យឆេះផ្ទះ ០១ ខ្នង មានទំហំ ០៥ម×០៧ម ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី (ឆេះទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ ជួង អឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ុន ធីដា អាយុ ៣១ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
មូលហេតុ: ឆ្លងចរន្តអគ្គីសនី ។
ខូចខាតសម្ភារ: រូមមានទឹកប្រាក់សរុបប្រហែល ៣០០០ ដុល្លា
ករណីនេះរថយន្តរបស់អធិការដ្ឋានក្រុងក្រចេះចេញអន្តរាគមន៍ ០១ គ្រឿង ពន្លត់អស់ទឹក ០១ ឡាន រថយន្តស្នងការដ្ឋានគរបាលខេត្ត ០១ គ្រឿង ពន្លត់អស់ទឹក ០ ១ ឡាន ប្រើប្រាសរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋពន្លត់អស់ចំនួន ០២ រថយន្ត ទើបរលត់ទាំងស្រុង ហេតុការនេះពុំមានរាលដាលដល់ផ្ទះផ្សេងទៀតឡើយ និងមិនមានបង្កឲ្យមនុស្សរងរបួសទេ ៕

 

មតិយោបល់