ព័ត៌មានជាតិ

ដំណាំតាង៉ែនចំនួន១០០០ដើម របស់អាវុធហត្ថម្នាក់ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់

ប៉ៃលិន: កាលពីវេលាម៉ោង ៧ និង ២០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ មានករណីភ្លើងឆេះចម្ការ ត្រង់ចំណុចទល់មុខវត្តសួស្ដី ស្ថិតភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនបណ្ដាលឲ្យខូចខាតផលដំណាំ តាង៉ែនចំនួន ១០០០ ដើម និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ម្ចាស់ចម្ការឈ្មោះ លី សុផា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរអាវុធហត្ថ រស់នៅភូមិ/ឃុំកើតហេតុ។

ក្នុងករណីនេះប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យនៃស្នងការដ្ឋានចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកចំនួន ០៥ ឡាន ទើបរលត់ទាំងស្រុង៕

មតិយោបល់