ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងមានមនុស្សរងរបួសធ្ងន់ ស្រុកកែវសីមា…

មណ្ឌលគិរី:នៅវេលាម៉ោង ១១ និង ៣៥ នាទី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ៥២,៥៣ ផ្លូវជាតិ ៧៦ ស្ថិតនៅ​ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រវាងរថយន្ត និងម៉ូតូ ស្របទិសគ្នា បើកបរពីលិចទៅកើត។
១. អ្នកបើកបររថយន្តឈ្មោះ ហ៊ាង តារា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរប បើកបររថយន្ត។ មានស្រុកកំណើតភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិអណ្តូងថ្ម ឃុំពានរ ស្រុកស្វាយអន្ទរ ខេត្តព្រែវែង (មិនមានរងរបួស ) មានប័ណ្ណបើកបរ។ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF.6342។
២.អ្នករួមដំណើរឈ្មោះ ថាច ម៉ាច ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់គោ រស់នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ( មិនមានរងរបួស)។
៣. អ្នកបើកបរម៉ូតូឈ្មោះ យ៉ាន ដានី ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( រងរបួសធ្ងន់)។ បើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហមគ្មានស្លាកលេខ (មិនមានពាក់មួកសុវត្ថិភាព)។
៤. អ្នករួមដំណើរឈ្មោះ រួម សារ៉ន ភេទប្រុស អាយុ ២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់) មិនមានពាក់មួកសុវត្ថិភាព។
៥. អ្នករួមដំណើរឈ្មោះ សៅ ពិសី ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (រងរបួសធ្ងន់) មិនមានពាក់មួកសុវត្ថិភាព។
៦. អ្នករួមដំណើរឈ្មោះ សៅ រ៉ា ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ស្លាប់កន្លែងកើតហេតុ) មិនមានពាក់មួកសុវត្ថិភាព។
_ មូលហេតុ​: បណ្តាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហែសក្នុងល្បឿនលឿន បើកបុកម៉ូតូពីក្រោយ។
_បច្ចុប្បន្ន: សាកសពប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី រីមធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។

មតិយោបល់