ព័ត៌មានជាតិ

ប្អូនថ្លៃបាញ់បងថ្លៃខ្លួនឯង៣គ្រាប់ ផ្ទួនៗសង្ស័យតែ…

ភ្នំពេញ: កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីជនសង្ស័យជាប្អូនថ្លៃបានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ ។

ចំណែកជនបង្កមានឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា មានទីលំនៅកន្លែងកើតហេតុ (គេចខ្លួន)។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ស្រាប់តែជនរងគ្រោះត្រូវជាបងថ្លៃជនបង្កបានឃាត់ ជាហេតុបណ្តាលឲ្យជនបង្កខឹងក៏បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) បាញ់ជនរងគ្រោះចំនួនបីគ្រាប់បណ្តាលឲ្យរងរបួសបួនកន្លែង រួចជនបង្កបានរត់គេចខ្លួន ។ ចំណែលជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ចំពោះករណីខាងលើសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

 

មតិយោបល់