ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការហាមដល់មន្រ្តីនគរបាលក្រោមឱវាទកុំយកតួនាទី ឋានន្តរសក្តិយកទៅគំរាម គៀបសង្កត់បងប្អូនប្រជាពលរដ្ឋជាដាច់ខាត

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាន៍យ៉ាងមុតមាំថា កងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ មិនត្រូវយកតួនាទី ឋានន្តរសក្តិរបស់ខ្លួនយកទៅគៀបសង្កត់ប្រជាពលរដ្ឋក្នុងប្រការណាមួយជាដាច់ខាត ជាពិសេសមន្រ្តីនគរបាលដែលទើបតែងតាំងមុខតំណែងបំពាក់ឋានន្តរសក្តិនាពេលនេះតែម្តង ។

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍បន្ថែមថា ក្នុងនាមកងកម្លាំងនគរបាលត្រូវតែបំរើការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍នេះក្នុងកិច្ចប្រជុំ បូកសរុបការងារប្រចាំខែកុម្ភៈឆ្នាំ២០២០ ទិសដៅការងារបន្ត និងសម្រួលភារកិច្ច តែងតាំងមុខតំណែងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់អំពីរបញ្ហា រថយន្តធុនធំ និងរថយន្តក្រឡុកសុីម៉ង់មួយចំនួន ដែលបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្តដែលខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៏តាមដងផ្លូវ ព្រោះវាចាំងភ្នែកអ្នកបើកបរអាចបង្ករគ្រោះថ្នាក់ ដូច្នេះទេលោកឧត្តមសេនីយ៍ស្នងការបានដាក់បទបញ្ជារអោយស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ត្រូវរឹតបន្តឹង និងចុះអនុវត្តច្បាប់អោយបានមុឺនម៉ាត់ជាកំហឹត រៀបចំសណ្តាប់ធ្នាប់ការនៃការចតរថយន្ត ម៉ូតូកង់បី ។ ល ។ តាមដងវិធីអោយបានត្រឹមត្រូវ ។

នៅក្នុងពិធីតែងតាំងមុខតំណែងនេះមានចំនួន ១៨នាក់ និងបំពាក់ឋាននន្តរសក្តិចំនួន១៤៨នាក់ ដែលមានថ្នាក់អនុសេនីយ៍ឯក ថ្នាក់អនុសេនីយ៍ទោ ថ្នាក់អនុសេនីយ៍ត្រី និងព្រិន្ទបាលឯកផងដែរ ៕

 

មតិយោបល់