ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីយោធាម្នាក់ ដកកាំភ្លើងបាញ់ផ្អើលផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌចំការមន

ភ្នំពេញ: កាលពីយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាក សឺដេស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-0009 អ្នកបើករឈ្មោះ ឡុង ឡងឌី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-6421 អ្នកបើកបរស្រវឹង។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តម៉ាក កូរ៉ូឡា បានបុករថយន្តម៉ាក សឺដេស បណ្ដាលឲ្យរងការខូចខាត ហើយបើករត់គេច ធ្វើឲ្យអ្នកបើកបររថយន្ត សឺដេស ខឹងជាខ្លាំងបើកដេញតាមទាន់ ដកកាំភ្លើងបាញ់កង់ឡានផ្ទុះ ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន និងដកហូតកាំភ្លើងម៉ាក ឡុក១ដើម។ ចំណែករថយន្តទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់