ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! មន្ត្រីនគរបាលមួយរូប ទទួលមរណៈភាព

សៀមរាបៈ ថ្នាក់ដឹកនាំអធិការដ្ឋានរួមទាំងមន្ត្រីចំណុះ មានក្ដីរន្ធត់យ៉ាងខ្លាំងក្រោយទទួលដំណឹងពីក្រុមគ្រួសារថា លោកអនុសេនីយ៍ត្រី សំ សុភា ជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រម បានទទួលមរណៈភាពកាលវេលាម៉ោង ៩និង៣០នាទីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជន្មាយុ៣៩ឆ្នាំ ដោយសារលាកបំពង់អាហារធ្ងន់ធ្ងរ។

សពលោកអនុសេនីយ៍ត្រី សំ សុភា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម តម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាន នៃសព ដែលមានទីតាំងស្ថិតនៅក្រោយវត្តព្រះឥន្ទកោសីយ៍ ហៅ វត្តលើ ស្ថិតក្នុងក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ដំណឹងដ៏រន្ធត់ដូចបានជំរាបជូនខាងលើ ចាត់ទុកជាសេចក្តីគោរពអញ្ជើញ លោក លោកស្រី បងប្អូនជិតឆ្ងាយ នៃសព និង កងកម្លាំងនគរបាលជាតិដែលរួមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព៕

មតិយោបល់