ព័ត៌មានជាតិ

យុវជនមន្រ្តីយោធាកងទព័ស៊ើបការកងពលតូចលេខ៩ម្នាក់ ខឹងម្ដាយទៅតាមដល់ខារ៉ាអូខេ ដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ដោយមិនញញើតដៃ

ព្រះវិហារៈ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីអត្តឃាតខ្លួនឯង។

ជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរ កងទព័ស៊ើបការកងពលតូចលេខ៩ រស់នៅភូមិឃុំកើតហេតុខាងលើ បានដកកាំភ្លើង AK ១ដើម បាញ់សម្លាប់ខ្លួនឯង ចំត្រង់ក្បាល។

មូលហេតុ៖ ខឹងម្ដាយតាមហៅពីកន្លែងខារ៉ាអូខេ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់