កណ្ដាលៈ អនុវត្តដីកាចាប់ខ្លួន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី
លើផ្លូវជាតិ២១ ភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ស្រឿង សុខហេង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅៗ ភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាចាប់យកមាន៖
-ថ្នាំញៀនម៉ាទឹកកកចំនួ២០កញ្ចប់តូច
-កែវសម្រាប់ជក់ថ្នាំញៀន០១
-កាបូបតូចចំនួន០១សម្រាប់ដាក់ថ្នាំញៀន។
សភាពរឿងហេតុ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី
កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានចុះសហការជាមួយនឹងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលព្រែកស្តី បានចុះអនុវត្តដីការចាប់ខ្លួន
របស់សាលាដំបូងខេត្តកណ្តាល ដីការលេខ ២៨២ របស់ចៅក្រមស៊ើបសួរ លោកវ៉ាន់ សុបញ្ញា ចុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ពេលនោះសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យខាងលើ និងបានឆែកឆេរក្នុងខ្លួន ហើយបានរកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកកចំនួន ២០កញ្ចប់តូច ដែលលាក់ទុកក្នុងកាបូបតូចពណ៌សូកូឡា នៅក្នុងហោប៉ាវខោខាងឆ្វេងរបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២០កញ្ចប់ខាងលើ នេះគឺរូបគេបានទិញពីអ្នកលក់ម្នាក់ឈ្មោះ ភាព សល់(ខ្វៃ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល
ដើម្បីយកមកទុកលក់ និងចែកចាយបន្តទៀត៕
មតិយោបល់