ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន ៨នាក់ ក្រោយត្រួតពិនិត្យរកឃើញសារធាតុញៀន

ប៉ៃលិន: អធិការនគរបាលក្រុងប៉ៃលិន ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើតេស្តរកសារធាតុញៀន និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះអនុវត្តផែនការត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើតេស្តរកសារធាតុញៀន និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវបំបែកផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុង/ ខេត្តប៉ៃលិន ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន ៣០នាក់ និងប្រជាការពារភូមិចំនួន ០៨នាក់។

កិច្ចប្រតិបត្តិការនេះបានធ្វើតេស្តរកសារធាតុញៀនលើមនុស្សសរុបចំនួន ៤០នាក់ ស្មើនិង ៤០តេស្ត ពិនិត្យឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួនជនសង្ស័យចំនួន ០៨នាក់ រួមមាន៖
១.ឈ្មោះ ខាត់ ប៊ុនខន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះរៀម ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង ។
២.ឈ្មោះ ម៉ន សុខឈាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកអំបិល ឃុំសំប៉ានលើ ស្រុកស្អាង ខេត្តកណ្ដាល ។
៣.ឈ្មោះ សុង សេងហាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកអំបិល ឃុំសំប៉ានលើ ស្រុកស្អាង ខេត្តកណ្ដាល ។
៤.ឈ្មោះ ខាន់ ឆវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះរៀម ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង ។
៥.ឈ្មោះ ខន ខេន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្ពប ឃុំស្នាមពីមុខ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៦.ឈ្មោះ មិន ចិត្រា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៧.ឈ្មោះ ឆុន វីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៨.ឈ្មោះ ចម្រើន ភា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងនោះផងដែរដោយមានការរឯកភាពពីលោកព្រះរាជអាជ្ញា និងលោកស្នងការនគរបាលខេត្តប៉ៃលិន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារាងចាលឲ្យអាណាព្យាបាល សាច់ញាតិ ធានា យកទៅបន្សាបនៅ មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀនដោយខ្លួនឯង៕

មតិយោបល់