ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងខូចខាតទាំងស្រុង នៅស្រុកអង្គស្នួល

កណ្ដាល: នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះឈ្មោះ ហ៊ុយ សុភា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុ ។

ការខូចខាតទាំងស្រុងផ្ទះទំហំ៥×៦ម៉ែត្រ រាបថ្មក្រោម ឈើលើ ជញ្ជាំងក្ដារ ប្រក់ស័ង្កសី ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ខ្សែភ្លើងកុងម៉ា)។

ករណីនេះដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការនគបាល ស្រុកអង្គស្នួល កម្លាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្ដិការ-សហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ប៉ុស្តិ៍ឆក់ឈើនាង ប្រជាការពារ និងប្រជាពលរដ្ឋចំនួន ៨៧នាក់ បានជួយពន្លត់ភ្លើងឆេះ ផ្ទះចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត អស់ចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ៤ស៊ីទែន ឡានទឹកឆត្រ័យោង(៩១១) ២គ្រឿង អស់ទឹក២ឡាន ឡានទឹកឯកជនប្រើ០២គ្រឿង ប្រើអស់៤ធុងបានរលត់ជាស្ថាពរ ៕

មតិយោបល់