កំពង់ធំៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល។
ម៉ូតូម៉ាក ហុងដាវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វុធ សុខឃី ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ របួសស្រាលមិនពាក់មួកសុវត្ថិភាពមុខរបរសិស្ស។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1A-1365 បើកបរដោយឈ្មោះ ទីវ ប៊ុននា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ របួសធ្ងន់ពាក់មួកសុវត្តិភាពមុខរបរយោធា។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាងយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រសសទសំបូរ ដើម្បីដោះស្រាយតាមនីតិវិធី។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដា បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕



មតិយោបល់