ព័ត៌មានជាតិ

ម្ចាស់មិននៅផ្ទះទៅធ្វើការអស់បណ្តាលឲ្យឆេះខ្ទេច

កំពង់ចាមៈ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០ នាទីព្រឹក បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យ ០១ ករណី នៅចំណុចភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន ខ្ញុំបាទបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងចេញរថយន្ដពន្លត់អគ្គីភ័យ ០១ គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ម្ចាស់ផ្ទះឈ្មោះ ង៉េន ស្រី ភេទ ស្រី អាយុ ៥១ ឆ្នាំ ជាតិខ្មែរ នៅភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្កកំពង់ចាម (ម្ចាស់មិននៅផ្ទះទៅធ្វើការនៅខេត្តព្រះស៊ីហនុ) នៅតែកូនឈ្មោះ ឈឿន ធា ភេទ ស្រី អាយុ ២៥ ឆ្នាំ ។
+ ការខូចខាត:
– ផ្ទះទំហំ ៥ម៉ត្រ × ៧ម៉ែត្រ (ឆេះទាំងស្រុង) ព្រមទាំងសម្ភារៈប្រើប្រាស់ ឯកសារមួយចំនួន ។
– ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (រនាបឈើ)
+ មូលហេតុ: តាមការបំភ្លីពីកូនម្ចាស់ផ្ទះឆ្លើយថា បណ្ដាលមកពីទុស្សេខ្សែរភ្លើង ។ អគ្គីភ័យរលត់អស់ ១០០% នៅវេលាម៉ោង ១១:០០នាទី ។
+ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង ប្រើប្រាស់អស់ទឹក ០១ ឡាន ៕

 

មតិយោបល់