ព័ត៌មានជាតិ

ជនរងគ្រោះម្នាក់របួសធ្ងន់បន្ទាប់ពីម៉ូតូបុកនៅ ស្រុកបារាយណ៍

កំពង់ធំ: ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និង៤៥នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១៦.១១៧ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុកអ្នកបណ្តើរកង់ឆ្លងកាត់ផ្លូវពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០១នាក់ (ប្រុស) ៖
អ្នកបណ្តើរឆ្លងកាត់ផ្លូវឈ្មោះ ម៉ាត់ កូប ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ បាក់ឆ្អឹងត្រគាកខាងស្ដាំ)(មុខរបរនៅផ្ទះ)។
+ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ មិនចាំ ស្លាកលេខ (បើកបរផ្លូវត្រង់ពីជើងទៅត្បូង)ដោយឈ្មោះ យ៉ាន.ស្រ៊ាន់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគុកបារែង ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ (របួសស្រាល)(មុខរបកសិករ)(មិនពាក់មួកសុវត្តិភាព) នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ អ្នករួមដំណើរឈ្មោះ ធី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាម្ចាស់កម្មសិទ្ធម៉ូតូ បើកម៉ូតូគេចពីកន្លែងកើតហេតុបាត់។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកម៉ូតូឈ្មោះ យ៉ាន់.ស្រ៊ាន់ បើកបរក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុល០,៧៥មីលីក្រាមក្នុងលីត្រខ្យល់៕

 

មតិយោបល់