ព័ត៌មានអន្តរជាតិ

តួកគី បាញ់ទម្លាក់យន្ដហោះចម្បាំងស៊ីរី ២ គ្រឿង ដែលហោះលើខេត្តអ៊ីដលីប

តួកគី: យោធាក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្ដហោះចម្បាំង របស់រដ្ឋាភិបាលស៊ីរីចំនួន ២ គ្រឿង នៅភាគពាយព្យខេត្តអ៊ីដលីប ប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់តួកគី ១គ្រឿង ដែលហោះហើរទៅលើតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិតួកគី បាននិយាយថា កងកម្លាំងខ្លួន បានវាយប្រហារយន្ដហោះចម្បាំងស៊ីរី SU-24 ចំនួន ២គ្រឿង ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់ពួកគេ។

ដោយទ្បែកទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរីវិញ បានបញ្ជាក់ថា យន្ដហោះចម្បាំងទាំងនោះ ត្រូវបានវាយប្រហារប្រាដកមែន តែមិនច្បាស់ទេថា មាននរណាម្នាក់រងគ្រោះថ្នាក់ នៅក្នុងហេតុការណ៍នោះទ្បើយ។ ដោយតាមរបាយការណ៍ ពេលនោះ អាកាសយានិក បានប្រើឆ័ត្រយោងលោតចុះចត ដោយសុវត្ថិភាព៕

មតិយោបល់