ព័ត៌មានជាតិ

លាន់សូរផាំង! ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់

តាកែវ: កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវខេត្ត 1TK1 ចន្លោះគីឡូម៉ែត្រលេខ ១៣-១៤ ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូពីរគ្រឿងបុកគ្នា ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។

ហេតុការណ៍នេះ បណ្តាលឲ្យរបួសធ្ងន់មនុស្សពីរនាក់ ហើយមូលហេតុនោះ គឺដោយការប្រើប្រាស់ល្បឿនលឿន។

នគរបាលស្រុកអង្គបូរី បានឲ្យដឹងថា ម៉ូតូម៉ាក យ៉ាងម៉ាហា សីរូស ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លី បុនលុយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលសាំង (ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព របួសក្បាល ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃក្បាស បានបុកជាមួយម៉ូតូ ម៉ាក ស៊ុយសូគី ស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-4119 បើកបរដោយឈ្មោះ ហង្ស ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិទួលសាំង(ខ) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព ) របួសក្បាល និង ជើងខាងស្តាំ ។

ចំណែកអ្នករួមដំណើរម្នាក់ ត្រូវជាប្រពន្ធឈ្មោះ យ៉ាន ភឿន អាយុ៤៧ឆ្នាំ មុខរបរ កសិក រ(មិនពាក់មួកសុវត្ថិភាព) របួសក្បាល ជនរងគ្រោះទាំងពីរ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាម។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វាង និងយកវត្ថុតាងទាំងគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាងសំណុំរឿង ចាត់តាមនីតិវិធី៕

មតិយោបល់