ព្រះវិហារៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចាក់កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ០៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារ(ម៉ូតូ គោ ក្របី) នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យកាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ លួន សាត ហៅ វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។
២/ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៣/ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(ជាអ្នកដឹកមុខសញ្ញាមកធ្វើសកម្មភាព) មុខសញ្ញាទាំងបីខាងលើកម្លាំងជំនាញយើងបានប្រគល់ឱ្យទៅកម្លាំងជំនាញខេត្តកំពង់ធំ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់