ព្រៃវែងៈ កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ម្ចាស់ផ្ទះឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធ មិនទាន់ស្គាល់អត្តសញ្ញាណ រស់នៅភូមិ-ឃុំកើតហេតុ អ្នកទាំងពីររងរបួសធ្ងន់។
ការខូចខាត៖ ផ្ទះ ១ខ្នង និងទ្រព្យសម្បតិ្ដទាំងស្រុង មូលហេ៖ ផ្ទុះចរន្តអគ្គសនី៕
មតិយោបល់