សៀមរាបៈ នៅវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ចូលម៉ាស្សា ស្រាប់តែប្រកាច់ស្លាប់ក្នុងបន្ទប់ម៉ាស្សាតែម្ដង ឯក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ទ្រី ឆេង ភេទប្រុស អាយុ ៦៥ឆ្នាំ (ស្លាប់) រស់នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ចុះដល់ទីតាំងត្រួតពិនិត្យសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង មិនពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌអ្វីឡើយ ៕
មតិយោបល់