ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹង ស្លាប់ម្នាក់ របួសម្នាក់

ព្រៃវែង: រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូសង់កូរ៉េ ពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួស កាលវេលាម៉ោងប្រហែល១០និង៤០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ចន្លោះគី ឡូត៍ម៉ែត្រ លេខ53.54 ស្ថិតក្នុងភូមិចុងក្រូចឃុំ រាបស្រុកពារាំង ខេត្តព្រៃវែង។

នគរបាលស្រុកពារាំង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានប្រជាពលរដ្ឋណាម្នាក់ បានឃើញនោះទេ តែបើតាមការពិនិត្យនៅកន្លែងកើតហេតុ គឺជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ក្នុងទិសដៅស្របគ្នា បានបុកម៉ូតូជនរងគ្រោះ ពីក្រោយបណ្តាលឲ្យ ជនរងគ្រោះស្លាប់ និងរងរបួស។

ជនរងគ្រោះ មានឈ្មោះ ថៃ ថន ភេទប្រុសអាយុ៣៦ ឆ្នាំ រស់នៅភូមិមេលប ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ២.ឈ្មោះ អាន់ អីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នារងរបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកឯរថយន្តបង្ក ក្រោយពីបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

2016-08-01-09-36-33

2016-08-01-09-37-29

មតិយោបល់