ព័ត៌មានជាតិ

កម្លាំង​នគរបាល​ ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ចំនួន​០៤​នាក់​ ពាក់ព័ន្ធ​ករណី​ ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​២០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​មានការ​សម្របសម្រួល​របស់​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ឆែកឆេរ​ទីតាំង​ខុន​ដូរ​ឈ្មោះ​ មេ​ហ្សុ​ង​រូ​ប៊ី​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ឆេ​ ទ​យិ​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិ​កូរ៉េ​ មុខរបរ​ បើក​សាលារៀន​ ស្ថិត​នៅ​ផ្លូវ​ ឌួ​ង​ ងៀប​ ក្រុម​ទី​៤​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​នោះ​ត្រួតពិនិត្យ​ឆែកឆេរ​ បាន​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ចំនួន​០៤​នាក់​ ពាក់ព័ន្ធ​ករណី​ ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​។​

​សម្ភារ​ដកហូត​រួម​មាន​៖​ លិខិតឆ្លងដែន​០៣​ក្បាល​,​ កុំព្យូទ័រ​យួរដៃ​០៤​គ្រឿង​,​ ទូរស័ព្ទ​ដៃ​០៨​គ្រឿង​,​ ស៊ី​មកា​ត​មួយ​ចំនួន​,​ ខ្សែ​លោហធាតុ​ ពណ៌​លឿង​០១​ខ្សែ​,​ លុយ​រៀល​១៥,០០០​រៀល​ និង​លុយ​ដុល្លារ​៥​ដុល្លារ​,​ កាបូប​ចំនួន​០២​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​បញ្ជូន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ៕

មតិយោបល់