កណ្ដាលៈ កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ មានករណីលួច (វាយយកម៉ូតូ) និងប្រើប្រាស់ផ្លាក
លេខរថយន្តក្លែងក្លាយ ចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្ដាលឲ្យជនរងគ្រោះរលាត់ដៃជើង និងម៉ូតូបែកក្បាលខាងមុខ។
ជនរងគ្រោះ ០៣នាក់៖
១.ឈ្មោះ វ័ន ដេវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូ០១៦ឈ្មោះ ធីម ឌឿន អ្នកខ្ចីជិះ)។
២.ឈ្មោះ ងិន ខេមរា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល(របួស)។
៣.ឈ្មោះ ឃុន ពិសី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល(របួស)។
ជនសង្ស័យ ០៦នាក់៖
១.ឈ្មោះ ហួ សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់សាក់ និងកាត់សក់ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោង)។
២.ឈ្មោះ រុន វិរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងកាត់សក់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣.ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។
៤.ឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៥.ឈ្មោះ លន ឆៃយុត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិអង្គស្នួលទី២ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
៦.ឈ្មោះ សាត ប្រុសពៅ ហៅ កុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល
(គេចខ្លួន)។
វត្ថុតាងចាប់យក៖
១.រថយន្តម៉ាព្រូស ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2T-7406 ក្បាលរថយន្តបិតស្កុតខ្មៅ។
២.ម៉ូតូម៉ាក និច២០១៩ ពណ៌ខ្មៅ ពាក់ផ្លាលេខ កណ្តាល 1AS-4762 លេខតួ750356 លេខម៉ាស៊ីន750155 ជារបស់ ជនសង្ស័យ ។
៣.ម៉ូតូម៉ាក សង់០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FU2304 លេខតួនិងលេខម៉ាស៊ីន9558694 ជារបស់ជនរងគ្រោះឈ្មោះ វ័ន្ត ដេវីត។
៤.ម៉ូតូម៉ាក សង់០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GD-3357 លេខតួ និងលេខម៉ាស៊ីន9651200 ជារបស់ជនរងគ្រោះឈ្មោះ ងិន ខេមរា។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះ បានចេញពីក្លឹបរាំរស្មីពេជ្រនិល ពេលចេញទៅស្រាប់តែបានជួប និងជនសង្ស័យ ពេលនោះជនសង្ស័យបានធ្វើសកម្មភាព វាយយកម៉ូតូដោយកៀរផ្តួលជនរងគ្រោះ បណ្តាលឲ្យរលាតដៃ
ជើងហើយរួចដេញតាមបន្ត តែយកម៉ូតូមិនបាន ទើបវាយម៉ូតូបណ្តាលបែកក្បាំង និងបែកក្បាលម៉ូតូ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ
ឈ្មោះ ខាន់ សំណាង សារភាពថា ខ្លួននិងបក្ខពួកបានយកដែកទីបវាយលើម៉ូតូ ឈ្មោះ សាត ប្រុសពៅ ហៅកុង ភេទប្រុស ជាអ្នកយកដី
ខ្សាច់ ដាក់ចូលក្នុងបេនសាំង ឯមេក្លោងឈ្មោះ ហួត សីហា ជាអ្នកបើករថយន្តបញ្ជា។ ការបំភ្លឺរបស់សាក្សីឈ្មោះ ផាត់ សូណាន់ ហៅគីគូ បានបំភ្លឺថា ខ្លួនដេកម៉ោង ១២យប់ មិនទាន់ឃើញ៖
-ឈ្មោះ រុន វិរៈ
-ឈ្មោះ ខាន់ សំណាង
-ឈ្មោះ សេង បញ្ញា
-ឈ្មោះ លន់ ឆៃយុត នេះចូលដេកទេ លុះដល់ម៉ោងជិត ៣ទៀបភ្លឺទើបឃើញចូលដេក។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ ឡុង ជឹម ភេទប្រុស អាយុ ៧៤ឆ្នាំ មុខរបរកសិករបានបំភ្លឺថា ខ្លួនដេកមិនលក់ស្រាប់តែឃើញម៉ូតូ ០៤គ្រឿង បើក
យ៉ាងលឿនទៅទិសខាងកើតភូមិត្រពាំងថ្ម ហើយឮសម្លេងស្រែកឲ្យជួយនិងឮសំឡេងផ្ទុះអាវុធ ២គ្រាប់ទើបខ្លួន ហៅអ្នកភូមិដើរទៅមើល
ឃើញម៉ូតូ ០១គ្រឿង ប្រឡាក់សុទ្ធតែដីខ្សាច់ និងឃើញម៉ូតូត្រូវគេវាយបែកក្បាំង បែកក្បាលម៉ូតូ ហើយខ្លួនឃើញសោម៉ូតូ ក៏យកទៅឲ្យប្រធានភូមិ ។
សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់