ព័ត៌មានជាតិ

ឆក់ទូរសព្ទ​ពីជនបរទេសមិនសម្រេច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យ២នាក់ បានជិះម៉ូតូស៊េរីទំនើបធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីបរទេសម្នាក់ ពេលកំពុងជិះកង់ធ្វើដំណើរតាមផ្លូវ មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានចូលដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នោះ គឺកម្លាំងសមត្ថកិច្ចធ្វើការល្បាត នៅក្នុងមូលដ្ឋាន ក៏ស្រាប់តែទទួលដំណឹងថា មានករណីឆក់កើតឡើង នៅម្តុំផ្លូវលេខ៦៣ ហើយភ្លាមៗនោះ ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានជនសង្ស័យទាំងពីរនេះតែម្តង។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9988 មកដល់ចំណុចខាងលើជនសង្ស័យដែលជាអ្នកកាន់ចង្កួតម៉ូតូ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងពីនារីជនជាតិបរទេសម្នាក់ខណ:កំពុងជិះកង់ម្នាក់។ ប៉ុន្តែសកម្មភាពឆក់នោះមិនបានសម្រេចឡើយ ទើបជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន ហើយក៏មានរថយន្តមួយគ្រឿងរបស់អ្នកដំណើរ ឃើញហេតុការណ៍ ក៏បើករថយន្តដេញតាមជនសង្ស័យ និងបើករថយន្តបុកជនសង្ស័យបណ្តាលឲ្យដួលម៉ូតូតែម្តង។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនឹងម៉ូតូបញ្ជូនទៅអធិការ ហើយក៏បានទទួលពាក្យបណ្តឹងពីជនរងគ្រោះផងដែរ៕

photo_2016-11-13_08-00-47

photo_2016-11-13_08-00-49

photo_2016-11-13_08-00-50

photo_2016-11-13_08-00-51

មតិយោបល់