ព័ត៌មានជាតិ

សង្ស័យងោកមួយភាំង! បុរសម្នាក់ ជិះម៉ូតូទៅបុកចំណាំងផ្លាត បណ្ដាលឲ្យធ្លាក់ចូលប្រឡាយ ស្លាប់មួយរំពេច

បាត់ដំបង: បុរសម្នាក់ បើកម៉ូតូធំ មិនប្រយ័ត្ន បណ្តាលឲ្យបុកចំណាំងផ្លាត ដួលរងរបួសធ្ងន់ ខណ:បញ្ជូនទៅដល់មណ្ឌលសុខភាព ក៏បានដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២ម៉ោង១០ និង០០នាទី ត្រង់ចំណុចអូរកំពង់ ខ្លោងទួលគ្រោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ
ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ឈួង រ៉ៃយ៉ា អាយុ៣០ឆ្នាំ រស់នៅក្រុមទី៧ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង បានបើកម៉ូតូធំ គ្មានផ្លាកលេខ ពណ៌ខៀវ ។

វត្ថុតាងមាន៖ម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង ប្រាក់២៥០$ អត្តសញ្ញាណប័ណ្ណ ១មួយសន្លឹក ។

មូលហេតុ៖ បណ្តាលមកពីការ បើកបរក្នុងល្បឿនលឿន ។

ក្រោយធ្វើកំណត់ហេតុរួច សពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់