ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ក្នុងនោះមានបុគ្គលិកកាស៊ីណូម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

កំពត: នៅវេលាម៉ោង១៥ និង ៤៧នាទី ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខា ដែនណា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត កម្លាំង បានចុះបង្ក្រាបករណី គ្រឿងញៀន នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជនសង្ស័យទាំង៣នាក់៖១-ឈ្មោះ ង៉ូវ សុជា អាយុ ៣៥ ឆ្នាំ មុខរបរធ្វើការកាស៊ីណូ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ទី២ឈ្មោះ គង់ វុធធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ ភូមិអង់រពាក់ ឃុំអង់រពាក់ ស្រុកដងទង់ ខេត្តកំពត និងទី៣ឈ្មោះ ហួន ចាន្នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់នំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

វត្តុតាងដកហុតបានរួមមាន៖ គ្រឿងញៀនចំនួន ៣កញ្ចប់ធំ និង២៤ កញ្ចប់តូច និងឧបករណ៍ជក់ថ្នាំចំនួន១សម្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តអុនវត្តន៍តាមនីតិវិធីច្បាប់ហើយ៕

មតិយោបល់